ជំងឺពីរយ៉ាងដែលមនុស្សជួបប្រទះ
ជាមួយនឹងអាការៈនៃជំងឺដែលកើតមានចំពោះមនុស្សទាំងឡាយធ្លាប់ បានជួបប្រទះនោះគឺអាការៈឈឺក្បាល នឹងឈឺពោះ។ ភាគច្រើនណាស់ដែលអា ការៈបែបនេះកើតមានហើយប៉ុន្តែវាអាចស្រាកស្រាន្ត ជាមួយនឹងអាការៈនៃជំងឺដែលកើតមានចំពោះមនុស្សទាំងឡាយ ធ្លាប់បានជួបប្រទះនោះគឺអាការៈ ឈឺក្បាល នឹងឈឺពោះ។ភាគច្រើន ណាស់ដែលអាការៈបែបនេះកើតមានហើយប៉ុន្តែវាអាចស្រាកស្រាន្ត ទៅវិញក្នុងមួយរយៈពេលក្រោយមកដោយសឹង តែពុំចាំបាច់ព្យាបាលដោយថ្នាំពេទ្យឬធ្វើការព្យា- បាលតាមរូបភាពធម្មតា។
ប៉ុន្តែសំរាប់ពេលនេះយើងសូមលើកយកករណីដែលអាការៈឈឺក្បាលនិងឈឺពោះក្នុងស្ថានភាពមួយដ៏ធ្ងន់ធ្ងរឬអាចនិយាយបានថាក្នុងសភាពមួយដ៏ អាសន្នដែលចាំបាច់ត្រូវ តែមានការគិតដល់ធ្វើការសង្គ្រោះបន្ទាន់ឬក៏ត្រូវតែព្យាបាលឱ្យបានទាន់ពេលវេលា។ ឈឺក្បាលយ៉ាងខ្លាំងចម្លែក ឈឺក្បាលស្ថិត ក្នុងស្ថានភាពមួយដែលពិបាកទ្រាំបំផុតនោះអាចបណ្តាលមកពីបញ្ហាកក ឈាមក្នុងសរសៃ។
អាការៈបែបនេះអាចព្យាបាលបានឱ្យសះស្បើយប្រសិនបើត្រូវបានរកឃើញឱ្យ ទាន់ពេលវេលានោះ។ប្រសិនបើកើតអាការៈឈឺក្បាលយ៉ាងចម្លែកនោះ អ្នកត្រូវតែជួបពិភាក្សា ជាមួយគ្រូពេទ្យ ឬដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។ ឈឺក្បាលយ៉ាងចម្លែកក៏អាចបណ្តាលំ មកពីជំងឺរលាកក្នុងខួរក្បាលហៅថាMigrarine (អាការៈឈឺមួយចំហៀងក្បាល) ប៉ុន្តែទោះជាយ៉ាងណាក្តីក៏វាមិនមែនជាប្រភេទជំងឺឈាមកក ក្នុងសរសៃខួរក្បាលនោះទេ។
បញ្ហាឈាម កកនោះក៏អាចបណ្តាលឱ្យសរសៃឈាមខួរក្បាល ធ្វើឱ្យឈាមហូរចូលទៅក្នុងខួរក្បាលក៏សឹងមានផងដែរ។ ប្រសិនបើអ្នកឈឺក្បលយ៉ាង ខ្លាំងរួមជាមួយនឹងអាការៈចង់ក្អួតចង្អោរនិងមានអារម្មណ៍បែបសន្លប់សន្លិនផងទៀតនោះចូរអ្នកប្រញាប់ប្រញាល់ឆ្ពោះទៅរកការសង្គ្រោះយ៉ាងបន្ទាន់នៅ ឯ មន្ទីរពេទ្យ។
ឈឺពោះ ជារៀងរាល់ឆ្នាំមានមនុស្សដល់ទៅរាប់រយពាន់នាក់កើតអាការៈរលាកហើមពោះវៀនដុះខ្នែង។ មនុស្សភាគច្រើនណាស់ដែលមិនអាចព្យាករណ៍ ឬកំនត់ឱ្យត្រឹមត្រូវអំពីអាការៈឈឺពោះវៀនដុះខ្នែង នេះធ្វើឱ្យអាការៈកាន់តែធ្ងន់ធ្ងរហើយប្រឺឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិត។ក៏មានករណីដែលកើតអា ការៈ ហើមរលាកពោះវៀនដុះខ្នែងប៉ុន្តែមិនបានបង្ហាញឱ្យឃើញពីរោគសញ្ញាអ្វីទាំងអស់មិនឈឺ ចាប់ត្រង់ផ្នែកខាងក្រោមពោះប៉ែកខាងស្តាំនោះទេប៉ុន្តែ បែរជាមានអារម្មណ៍ពិបាកទ្រាំនៅក្នុង ពោះហើយលាយឡំនឹងករណីគ្រុនក្តៅ។ក៏នៅមានរោគសញ្ញាដ៏ធ្ងន់ធ្ងរដូចគ្នានឹងអាការៈហើមរលាកពោះវៀនដុះ ខ្នែងនោះដែរគឺ បញ្ហាសំបុកពងអូវ៉ុល រលាកឆ្អឹងរហូតមកដល់កើតអាការៈចុកចាប់នៅព្រដាប់ បន្តពូជ...ក្រៅ ពីនោះវិញក៏នៅមានជំងឺផ្សេងផងទៀតទាក់ ទិន ទៅនឹងអាការៈឈឺពោះដូចជាជំងឺរលាកហើម ក្រពះជំងឺថង់ប្រម៉ាត់ អាប់សែថ្លើម រួមទាំងជំងឺមហារីកពោះវៀនផង ទៀត។
ដើម្បីរកឱ្យឃើញថា ឈឺជំងឺអ្វីឱ្យបានពិតប្រាកដនោះ គ្រូពេទ្យត្រូវធ្វើការពិនិត្យពិសោធន៍ រួមជាមួយនិង ការវះកាត់គឺជាដំណោះស្រាយដែលតែងតែគិត ដល់។ ដោយសារហេតុយ៉ាងដូចនោះ នៅពេលមានរោគសញ្ញាឈឺពោះខុសពីធម្មតានោះសូម អ្នកសួរបញ្ជាក់គ្រូពេទ្យ ថា តើខ្ញុំសុំធ្វើការថត CT នៅត្រង់ ពោះឬក៏ធ្វើការពីនិត្យផ្សេងៗ ទៀតមុនពេលធ្វើការវះកាត់ដែរឬទេ?
0 comments:
Post a Comment