សំបកក្រូច
ទឹកសំបកក្រូចឃ្វិចអាចបណ្តុះសក់ជ្រុះយ៉ាងមានប្រសិទ្ធភាព
Posted by : 4384 | 03-Jan-2017
សំបក ក្រូចឃ្វិចពិតដែលយើងញ៉ាំហើយចោលសព្វថ្ងៃនេះ វាមានសារៈប្រយោជន៍ច្រើនយ៉ាងណាស់សម្រាប់អ្នកខ្វះខាតថវិការ។ លោកអ្នកសាកល្បង យករូបមន្តនេះទៅប្រើដោយខ្លួនឯង ឬយកទៅឱ្យមនុស្សក្បែរខ្លួនដែលមានបញ្ហារុះរោយសក់ប្រើក៏បាន។ ចាប់ផ្តើមឡើងដោយការទិញក្រូចឃ្វិចមកបកយកសាច់បរិភោគ ដើម្បីបង្កើនវីតាមីនC នៅក្នុងខ្លួន ហើយយកសំបកវាមកច្របាច់ទឹកដាក់ត្រង់បរិវេណដែលមានសក់ជ្រុះ។ អ្នកដែលមានសក់ជ្រុះច្រើនត្រូវឧស្សាហ៍ ច្របាច់ទឹកសំបកក្រូចឃ្វិចដាក់ឲ្យច្រើនបន្តិច ប្រសិនបើមានអារម្មណ៍ថាផ្សាស្បែកក្បាលនោះ សូមកុំអាលភ្ញាក់ផ្អើលតែត្រូវបន្តប្រើទឹកសំបកក្រូចឃ្វិចលើកន្លែង ទំនេរសក់បន្ថែមទៅទៀតឱ្យបាន១៥ថ្ងៃ អ្នកនឹងបានឃើញពន្លកសក់ថ្មីចាប់ផ្តើមដុះឡើងវិញជាពុំខាន។ ក្រៅពីនេះសំបកក្រូចថែម ទាំងជួយកំចាត់ក្លិនក្បាលនិង ជួយកាត់បន្ថយញើសត្រង់បរិវេណក្បាលដែលគ្មានសក់ទៀតផង។
ប្រភព Popzone Asia
Related Articles
1: ក្រូចឃ្វិច ជួយបណ្ដុះសក់
2: វិធីបំបាត់ក្លិនមាត់ដោយប្រើសំបកក្រូច
0 comments:
Post a Comment