ផ្កាចាន់
ផ្កាប៉ូយកាក់ ឬខ្មែរយើងហៅថាផ្កាចន្ទន៍ ដែលជាគ្រឿងទេសប្រើបន្ថែមរសជាតិអាហារឲ្យមានក្លិនក្រអូប ជួយបំបាត់ក្លិនឆ្អាបរបស់សាច់មាន់ និងទា និងអាចជួយកាត់បន្ថយអាហារចុកឆ្អល់ពោះបានល្អ នោះ ពេលនេះ បានក្លាយជាផ្កាដែលមានគុណប្រយោជន៍យ៉ាងអស្ចារ្យមួយមុខទៀតគឺអាចទប់ ស្កាត់ជំងឺ ផ្ដាសាយបក្សី (Bird Flu) បាន។ ថ្មីៗនេះ អ្នកវិទ្យាសាស្រ្តផ្នែកគីមីវិទ្យារបស់ឥណ្ឌា បានចម្រាញ់យកអាស៊ីដស៊ីគិមិក ពីផ្កាចន្ទន៍ ឬប៉ូយ កាក់ដែលមានប្រសិទ្ធភាពស្មើនឹងថ្នាំថាមិហ៊្វូ(Tamiflu)ដែលអាចព្យាបាលជំងឺគ្រុនផ្ដាសាយបក្សីបាន៕
0 comments:
Post a Comment